• +855 23 23 88 98
  • info@cambodiaprotestant.org

C.C.P.C Member Pastor Conference Phnom Penh, March 28-29, 2023

C.C.P.C Member Pastor Conference Phnom Penh, March 28-29, 2023

image/png

img

Cambodian Protestant Christian Community C.C.P.C Member Pastors Conference March 28-29, 2023

សន្និបាតគ្រូគង្វាល សមាជិក C.C.P.C

ភ្នំពេញថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៣ 
សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ហៅកាត់ C.C.P.C បានជួបសំណេះសំណាលថ្នាក់ដឹកនាំ និង គ្រូគង្វាលជាសមាជិកចំនួនប្រមាណ១៦០រូប ដែលបានអញ្ជើញចូលរួមមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងកម្មវិធីសន្និបាតគ្រូគង្វាលនេះ ឯកឧត្តម អ៊ុង ទី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា ក៏បានសំណេះសំណាល និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្នុងការរក្សាឱ្យខានតែបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជាស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនជ្រៀតជ្រែក បង្កជម្លោះ ឬធ្វើសកម្មភាពណាមួយនាំឱ្យប៉ះពាល់ដល់ជំនឿសាសនាដទៃ ពិសេសព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានជម្រុញដោយទទូចឱ្យថ្នាក់ដឹកនាំ និងគ្រូគង្វាលនៅតាមតំបន់នានា មិនត្រូវយកព្រះវិហារ ឬគ្រីស្ទបរិស័ទធ្វើជាជាឧបករណ៍បម្រើឱ្យគណបក្សនយោបាយណាមួយឡើយ ពោលគឺឱ្យស្មោះត្រង់ក្នុងការប្រត្តិបត្តិជំនឿសាសនារបស់ខ្លួនតែប៉ុណ្ណោះ ព្រមទាំងចុះចូលនូវគ្រប់ទាំងច្បាប់រដ្ឋ ដូចដែលព្រះបន្ទូលព្រះយេស៊ូវមានចែងក្នុងព្រះគម្ពីរប៊ីប ហើយមេត្តាចូលរួមទប់ស្កាត់នូវរាល់អំពើទាំងឡាយណាដែលផ្ទុយនឹងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទប់ស្កាត់ឱ្យខានតែបាននូវអំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ តាមការណែនាំ ក៏ដូចជាយុទ្ធនាការរបស់ក្រសួងមហាផ្ទៃតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក្នុងកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ២០២២ នៅសាលមហោស្រពកោះពេជ្រនាពេលកន្លងទៅនេះ។ ក្នុងកម្មវិធីនេះផងដែរ ឯកឧត្តម អ៊ុង ទី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូគង្វាលទាំងអស់ឱ្យចូលរួមសហការណ៍យ៉ាងពេញទំហឹងជាមួយអាជ្ញាធរតាមតំបន់ក្នុងការរក្សានូវ ភូមិឃុំមានសុវត្ថិភាព តាម យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ 

អរគុណព្រះយេស៊ូវគ្រីស្ទ! 
អរគុណសន្តិភាព! សូមព្រះប្រទានពរ! 
អាម៉ែន!

 

C.C.P.C Member Pastor Conference


Phnom Penh, March 28-29, 2023
The Cambodian Protestant Christian Community of Cambodia (C.C.P.C) met with approximately 160 leaders and pastors from all provinces of the Kingdom of Cambodia.

During the pastoral conference, His Excellency Ung​ Ty, Personal Adviser to Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia and President of the Christian Community of the Protestant Sect of Cambodia, also spoke and advised the leadership to keep up. Religious harmonization in Cambodia in accordance with the high recommendation of Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, without interfering, provoking conflicts or taking any action to affect other religions, especially Buddhism, which is the state religion. In addition, he urged the leaders and pastors in the areas not to use the church or Christian as a tool for any political party, that is, to be faithful in the practice of their religion. Only and submit to all state laws as stated in the Bible, and please join in preventing any acts that are against the law of the Royal Government of Cambodia, especially to prevent trafficking. Drug Traffickers and Gamblers of All Kinds Under the Guidelines as well as the Campaign of the Ministry of Interior, in the High Speech of Samdech Krala Hom Sar Kheng, Acting Prime Minister, in the Celebration of the National Day Against Human Trafficking 12 December 2022 at Koh Pichna Theater A while ago. In this program, HE Ung Ty also encouraged all leaders and pastors to fully cooperate with local authorities in keeping villages and communes safe according to the strategy of the Royal Government.

Thank you, Jesus Christ!
Thank you Peace! God bless you!
Amen!